មនុស្ស៩នាក់ស្លាប់ នឹងជាច្រើនអ្នករងរបួសខណៈរថយន្តរថយន្តដឹកទំនិញ១គ្រឿងបើកបុកចូលហ្វូងមនុស្សកំពុងតែដើរទិញទំនិញនៅក្នុងទីក្រុង Berlin

ព័ត៌មានទាន់ហេតុការណ៍ថ្ងៃអង្គារ៍ ទី20 ខែធ្នូ ឆ្នាំ2016 ម៉ោង 5:19 នាទី ព្រឹក

ប្រទេសអាល្លឺម៉ង់៖ តាមកាផ្សាយព័ត៌មានBBC នៅយប់នេះមានគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករអោយមានមនុស្សស្លាប់ចំនួន៩នាក់ ហើយមានមនុស្សជាច្រើននាក់ទៀតរងរបួស
ខណៈពួកគេទាំងនោះកំពុងតែដើរទិញទំនិញនៅក្នុងផ្សារមួយដែលគេអោយឈ្មោះថា ផ្សារគ្រីស្តម៉ាស់ (cristhmas market) ដែលស្ថិតនៅក្នុង
ទីក្រុង បឺលីន (Berlin) ស្ថិតនៅក្នុង ប្រទេស អាល្លឺម៉ង់ ករណីនេះបង្ករដោយរថយន្តដឹកទំនិញមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្សដែល
កំពុងតែទិញទំនិញ ក្នុងផ្សារកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ៖ ​ប៉ូលីសទីក្រុងបឺលីនកំពុងតែសើបអង្កេតរកជនសង្ស័យដែលបានបើករថយន្តដឹមទំនិញមួយគ្រឿងនោះ ហើយករណីនេះ
ប៉ូលិសមិនទាន់សន្និដ្ឋានបានថា ជាករណីភារវៈកម្ម រឺក៏ជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានោះទេ ដូច្នេះករណីមួយនេះ
កំពុងតែស្ថិតនៅក្នុងការសើបអង្កេតរបស់ប៉ូលិសទីក្រុងបឺលីនផងដែរ៕ រក្សាសិទ្ធដោយផេក TVFB អត្ថបទ៖ រដ្ឋ រង្សី
រូបភាព៖ 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម