ជិះម៉ូតូចេញពីយកស្រីទៅដេកជួបគ្រោះថ្នាក់បុកគ្នាស្លាប់

Update៖ បុរសម្នាក់ដេកស្លាប់នៅក្នុងធ្លុកឈាម ខណៈជិះម៉ូតូចេញពីយកស្រីនៅម៉ាម្ដុំទន្លេសាប ហើយជិះម៉ូតូអាកូនទា ចេញទៅលឿន ក៏បានបុកគ្នាជាមួយម៉ូតូ អាឃ្លិច មួយគ្រឿង ហើយត្រូវរថយន្តមួយគ្រឿងពុំ
ស្គាល់ម៉ាកបើកគៀបណ្ដាលអោយម៉ូតូពីរគ្រឿងត្រូវបានដួលអូសនឹងថ្នល់បណ្ដាលអោយស្លាប់បាត់បង់ជីវិត រីឯរថយន្តបង្ករបានបើករត់គេចខ្លួនបាត់ស្រមោល

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៥ យប់ទាបភ្លឺឈានចូល ថ្ងៃទី ១៨ ត្រង់ចំណុចជិតភោជនីដ្ថានទន្លេសាប តាមបណ្ដោយផ្លូវ ព្រះសុីសុវត្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក Today  ពណ៌ក្រហម អត់ពាក់ស្លាកលេខ ជិះដោយបុរសម្នាក់ និងដឹកនារីរកសុីផ្លូវភេទ នៅតាមផ្លូវម្នាក់
ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពី ត្បូងទៅជើង ជិះចេញពីចញ្ចើមផ្លូវ ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ បុកគ្នាជាមួយ ម៉ូតូមួយទៀតម៉ាក click ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BJ-9340 ជិះដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះសុីសុវត្ត ជិះមកពីក្រោយ ជិះស្របទិសគ្នា បុកគ្នាយ៉ាងពេញទំហឹង ហើយក៏ត្រូវរថយន្តមួយគ្រឿងបើកបុកបន្ដ ទើបបណ្ដាលអោយម៉ូតូទាំងពីរគ្រឿងដួលអូសដី
ប្លោងបុរសម្នាក់ទៅបោកនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកនារីទាំងរងរបួសស្រាល ត្រូវរថយន្ដសាមុយដឹងទៅមន្ទីរពេទ្យ ៕
ក្រោយពេលកើតហេតុ៖ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនឹងបញ្ជូនសពទៅរក្សាទុកនៅវត្តតាំងកាសាំង រងចាំបងប្អូនដែលជាក្រុមគ្រួសារនៃសព
មកទទួលយកសពទៅរបស់ជនរងគ្រោះខាងលើទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយផេក TVFB
អត្ថបទ៖ រដ្ឋ រង្សី

រូបភាព:

វិដេអូ:

Sunday 18, December 2016 08:44:21