ប្រទះឃើញបុរសម្នាក់ក្នុងសភាព វង្វេងវង្វាន់ស្មារតី និយាយស្តាប់មិនបាន!!​

ព័ត៌មានទាន់ហេតុការណ៍ថ្ងៃអាទិត្យ ទី18 ខែធ្នូ ឆ្នាំ2016 ម៉ោង 5:05 នាទី ព្រឹក

ភ្នំពេញ៖ លោកពូម្នាក់ដេកនៅលើដីក្នុងសភាព​ វង្វេងវង្វាន់ស្មារតី និយាយស្តីស្តាប់មិនបាន
ហាក់បីដូចជាមនុស្ស បាត់សតិធ្វើកាយវិការចង្អុលមេឃចង្អុលដី ហើយមាត់របស់គាត់ចេះ
តែនិយាយ ហាក់បីដូចជាច្រៀងបទចំរៀងអញ្ជឹង។
យោងតាមសម្តីរបស់បងប្រុសម្នាក់ដែលឌុបលោកពូខាងលើបានអោយដឹងថា៖ នៅមុនពេលកើតហេតុលោកពូខាងលើ
បានអោយបងប្រុសពាក់មួកការពារដែលមាននៅក្នុងវីដេអូនោះ ជួយជូនគាត់ទៅឬស្សីកែវ ដើម្បីទៅជួប
កូនប្រុសរបស់គាត់ ខណៈពេលជិះមកដល់ត្រឹងស្តុបទេពផន គាត់បានលោតចុះពីលើម៉ូតូរួច ដេកនៅលើដី
ហើយធ្វើកាយវិការច្របូកច្របល់ ហាក់បីដូចជាមនុស្សមានជំងឺអ្វីម៉្យាងអញ្ជឹង។ រយៈពេលជិតកន្លះម៉ោងទៅហើយ
លោកពូខាងលើចេះតែនិយាយរហូតដល់ហត់ទើបគាត់ ផ្អាកមួយភ្លែតទើបចាប់ផ្តើមបន្តរទៀត។ ទោះបីជាមានការ
ដាស់រឺក៏ហៅពីសំណាក់ប្រជាពលរដ្ឋយ៉ាងណាក្ដីក៏គាត់នៅតែបន្តរនិយាយរហូតដល់មាន អ្នកខ្លះថាជាអំពើរខ្មោចព្រាយចូលហើយអ្នកខ្លះទៀតថាជាអ្នកតាចូល ចំណែកឯបងប្រុសម្នាក់បានស្រោចទឹកអោយគាត់ ដើម្បីអោយស្វាង ជិត១ម៉ោងទៅហើយ ស្មារតីគាត់នៅតែមិនស្វាងសោះឡើយ។

ក្រោយពេលកើតហេតុ៖ សម្ថកិច្ចបានចុះមកដល់រួចបានធ្វើការសួរនាំនឹងខលហៅរថយន្តសាមុយដើម្បីដឹកលោកពូទៅមន្ទីពេទ្យ
ដើម្បីធ្វើការពិនិត្យថាតើគាត់កើតជំងឺអ្វីផងដែរ៕ រក្សាសិទ្ធដោយផេក TVFB
អត្ថបទ៖ រដ្ឋរង្សី


ព័ត៌មានបន្ថែមនឹងជំរាបជូននៅពេលក្រោយ។

មានវីដេអូ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម