រថយន្តម៉ាកFordមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ02: 2-3825បានបេីកបុករះម៉ូតូដប់គ្រឿជាង

ព័ត៌មានទាន់ហេតុការណ៍ថ្ងៃអាទិត្យ ទី18 ខែធ្នូ ឆ្នាំ2016 ម៉ោង 1:03 នាទី ព្រឹក

ភ្នំពេញ រថយន្តម៉ាកFordមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ02: 2-3825បានបេីកបុករះម៉ូតូដប់គ្រឿជាង
នៅវេលាម៉ោង11:15នាទី ស្ថិតនៅចំណុចមុខភោជណីដ្ធាន Moonlight ត្រូវនិងផ្លូវ156 សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក
អ្នកឃើញហេតុការណ៏ បាននិយាយថា គាត់ឃើញ រថយន្តមួយគ្រឿងម៉ាក ford ពាក់ស្លាកលេខ ខេមរភូមិន្ទ02: 2-3825 បានបើកបរតាមបណ្តោយផ្លូវលេខ ១៥៦ ក្នងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនហេីយក៏រេចង្កូតមកបុករះជាមួយម៉ូតូជាច្រេីនគ្រឿងចតស្ងៀម នៅមុខហាង moon light ពេញទំហឹង បណ្តាលអោយដួលគោរលើគ្នារងកាខូចខាតយ៉ាងដំណំ ហើយម៉ូតូទាំងនោះក៏ស្ទាត់ទៅប៉ះនិងបុរសសន្តិសុខពីរនាក់បណ្តាលរងរបួសស្រាលផងដែរ ។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានម្នាក់ បានចុះមកកន្លែងកើតហេតុបានត្រឹមតែឈរមេីលរថយន្ដដែលបង្កបេីកចេញពីកន្លែងកេីតហេតុ។ ទោះជាយ៉ាងណាក៏ដោយម្ចាស់រថយន្ថ បានអោយនាក់ដំណាងមកសម្របសម្រួលសងកាខូចខាតម៉ូតូនឹងជនរង្រោះពីនាក់ផងដែរ ៕ រក្សាសិទ្ធដេាយTVFB
អត្ថបទ ប្រេស ឡុងម៉ានី រូបភាព ហុងលី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម