Luxus 330 ពន្លះម៉ូតូហ៊ុងដាឌ្រីមសេ 125 ស្លាប់ម្នាក់របួសធ្ងន់៣នាក់

ភ្នំពេញៈករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត លេចស៊ីស330 ពណ៌ស្ករ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2P-2159 បុកគ្នាជាមួយម៉ូតូ ហ៊ុងដាឌ្រីមសេ 125 មួយគ្រឿងពាក់ស្លាកលេខ  ភ្នំពេញ1FM-5451 ត្រង់ចំណុចផ្លូវបែកជា៣

ចំណុចកើតហេតុ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវខណ្ឌ ចំការមន រាជធានីភ្នំពេញ
ករណីខាងលើនេះបានបណ្ដាលអោយមានមនុស្សស្លាប់ម្នាក់ នឹងរបួស៣នាក់ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់
ជិវិតនោះគឺជាមនុស្សប្រុស បន្ទាប់ពីបុករួចរថយន្តបង្ករបានព្យាយាមជិះរត់គិច ក្នុងល្បឿនយ៉ាងលឿន

ក្រោយពេលកើតហេតុ៖ រថយន្តបង្ករត្រូវបានសមត្ថកិច្ចឃាត់បាន នឹងធ្វើការត្រួតពិនិត្យឃើញមានស្នាមកំពិតផ្នែកខាងមុចខាងស្តាំ បែកកញ្ជក់ដែលមានជាប់សក់នៅនឹងកញ្ជក់តែម្តង ចំណែកជនងរងគ្រោះត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើកាសង្គ្រោះបន្ទាន់ រីឯសាកសពត្រូវបានសមត្ថកិចបញ្ជូនទៅបងប្អូនក្រុមគ្រួសារនៃសព
ដើម្បីយកទៅស្រុកកំណើតនឹងធ្វើបុណ្យទៅតាមប្រពៃណី៕ រក្សាសិទ្ធដោយផេក TVFB អត្ថបទ៖​ រដ្ឋ រង្សី

មានវីដេអូ៖​

Sunday 18, December 2016 05:00:50