Live:រថយន្ត TUNDRA ម្ចាស់ស្រវឹងបើករេពេញផ្លូវបុកខឿនថ្មបុកបង្គោលភ្លើងបំភ្លឺផ្លូវនៅទល់មុខផ្សារស្ទឹងមានជ័យថ្មី

ភ្នំពេញ: រថយន្ត TUNDRA មួយគ្រឿងបើកបរក្នុងល្បឿនលឿនរេពេញផ្លូវ ខណះមកដល់មុខផ្សារស្ទឹងមានជ័យក៏បានជ្រុលចង្កូតរេទៅបុក ខឿនថ្មពុះចែកទ្រូងផ្លូវនឹងបុកបាក់បង្កោលភ្លើងបណាលអោយបាក់ធ្លាក់ពេញផ្លូវចំណែកឯរថយន្ត បែកកង់នឹងធ្លាយប្រេងហូរពេញផ្លូវទៅមុខមិនរួច នៅវេលាម៉ោង៣ ទាបភ្លឺថ្ងៃទី ១២ ខែធ្នូឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២១៧ ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្តីរបស់ប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា: នៅមុនពេលកើតហេតុ
គេបានឃើញរថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ស ក្នុងនោះមាន បុរស២នាក់ នឹង នារី៣នាក់ ស្រវឹងស្រា
បើកបរក្នុងល្បឿនលឿន រេពេញផ្លូវ ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករបាំងថ្ម
ពុះចែកទ្រូងផ្លូវ នឹងបុកបង្កោលភ្លើងបំភ្លឺផ្លូវ បណ្ដាលអោយបាក់ធ្លាក់មកដីនឹងដាច់ខ្សែរអាចបង្ករការគ្រោះថ្នាក់
ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវនោះ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តនឹងសមាជិក ៤នាក់ទៀតបានដាក់មេប្រូចបាត់ស្រមោលបន្សល់ទុកនៅ
រថយន្តមួយគ្រឿងដែលបែកកង់ នឹងហូរប្រេងម៉ាស៊ីន។ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនឹងយករថយន្ត
ទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់
រថយន្តមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

Monday 12, December 2016 12:30:31