លោកអ៊ាម វន្នី តារាជំនាន់ថ្មីដែលមានគោលជំហរមិនធ្វើបទចម្លង ថានឹងចេល MV Album ដំបូងដែលមានតារាចម្រៀង ៤ដូងនាចុងខែ១២នេះ

លោកអ៊ាមវន្នីមានបទចំរៀងថ្មីមិនក្រោម ២០បទេ ដែលសុទ្ធតែជាបទ original Song ទាំងអស់។ ក្នុងចំនោមបទចម្រៀងទាំងអស់ មានបទមួយមានចំណងជើងថា (ព្រោះអូនទើបបងគ្មានសង្សាបានថតចប់សព្វគ្រប់ហើយ ហើយថែមទាំងបានកាត់តបានសម្រេចប្រមានជា៨០%ហើយ ហើយបទនេះផងដែរហ្នឹងត្រៀមចេញ Full MV ឆាប់នេះ។

គួរបញ្ជក់ផងដែរថាមិនត្រឹមតែលោកអ៊ាមវន្នីទេដែលមានបទថ្មី ក្នុងនោះ លោកសៅឧត្តម លោកមាស មុន្នីរាជ្យ និងតារាស្រីក្មេងវ័យសម្លេងស្រទន់ម្នាក់ទៀត ដែលសុទ្ធមានបទថ្មី ត្រៀបបញ្ចេញ MV 10 បទនៅបំណាច់ឆ្នាំ២០១៦នេះ។ ចង់ដឹងថាបទចំរៀងថ្មីស្នាដៃកូនខ្មែរដែលមិនចម្លងពីបរទេសមានភាពលេចធ្លោរយ៉ាងណាកុំភ្លេចតាមដានពត៌មានថ្មី នឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់។

 

 

 

 

 

 

 

 

Tuesday 01, November 2016 00:16:34