កិច្ចសំភាសន៍រវាងអ្នកកាសែត និង អាចារ្យ A ជុំវិញរឿងប្រពន្ធចុងស្រឡាញ់ស្រីដូចគ្នា នៅសាលាដំបូងខេត្តកណ្តាល រឿងស្នេហា អាចារ្យAជាមួយស្រីក្មេងរវល់ប៉ូលីសមួយយប់ពីថ្ងៃចុងបញ្ចប់ឡើងជិះរថយន្តជាមួយគ្នា

ខេត្តកណ្តាល:ពិតជាស្មានមិនដល់មែនរឿងស្នេហាលោកអាចារ្យAជាមួយស្រ្តីក្មេង រវល់សមត្តកិច្ចនគរបាលខេត្តកណ្តាលមួយថ្ងៃដល់យប់រហូតដល់ព្រឹកដល់ល្ងាចវិញជាពិសេសអ្នកសារពត៍មាននិងវិទ្យុA B Cរបស់លោកអាចារ្យAតែម្តងផ្សាយបន្តផ្ទាល់ដោយចោទប្រកាន់ស្រីក្មេងអាចារ្យAបានយករថយន្តហយឡិនឌ័រយកកូនស្រីអាយុ៥ឆ្នាំគេចពីអាចារ្យAទៅលួចលាក់ទាក់ទងជាមួយស្រីដូចគ្នានោះទីបំផុតដូចអត់រឿងកើតឡើងអាចារ្យAជូបស្រីក្មេង(ប្រពន្តចុង)ជូបកូនស្រីអាយុ៥ឆ្នាំនាំគ្នាឡើងជិះរថយន្តម៉ាកសេរីទំនើបមួយជាមួយគ្នាថែមទាំងថ្លៃប្រាប់ក្រុមអ្នកសារពត៍មានថាបើប្រពន្ធខ្ញុំគាត់ចង់បែកពីខ្ញុំទៅយកប្តីទៀតរថយន្តហាយឡិនឌ័រមួយគ្រឿងផ្ទះតម្លៃជាង២០មុឺនដុល្លាគាត់និងប្រគល់ជូននិងផ្តល់លុយ១ដុំអោយរកសុីទៀត។

មន្ត្រីនគរបាលបានអោយដឹងថារឿងរ៉ាងស្នេហាខុសតម្រារបស់ លោកអាចារ្យAចប់ដោយក្រឡុយខូយនៅល្ងាចថ្ងៃទី០៩ខែសីហាឆ្នាំ២០១៦ដែលកាលពីថ្ងៃត្រង់ ទី៨ខែសីហាឆ្នាំ២០១៦សមត្តកិច្ចរវល់គ្រប់គ្នាក្រោយពីទទួលបានពាក្យបណ្តឹងលោកអាចារ្យចោទប្រពន្ធចុងលួចយករថយន្តលួចយកកូនអិយជួយអន្តរាគមន៍។

សូមរម្លឹកថាការបែកធ្លាយរឿងប្រពន្ធចុងក្មេងលួចទំនាក់ទំនងស្នេហាជាមួយស្រីៗដូចគ្នាលោក អាចារ្យAប្តឹងនគរបាល ឱ្យឃាត់រថយន្តទុក និងទាមទារសិទ្ធគ្រប់គ្រងកូនបានកើតឡើងកាលពីអំឡុងម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៨ សីហា ២០១ ៦ នៅចំណុចកន្លែងបិតតែមមួយ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តក ណ្តាល ខណៈដែលស្ត្រីជាប្រពន្ធចុងយករថយន្តទៅបកឡូហ្គោ២៣តុលាចេញ។

មន្ត្រីនគរបាលម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់រថយន្តខាងលើនេះ តាមបណ្តឹងរបស់លោក សេង ប៊ុនវេង ហៅអាចារ្យA អាយុ៧៧ឆ្នាំជានាយកគ្រប់គ្រងវិទ្យុABCនិងសាលាបង្រៀនបើកបរ២៣តុលា។ ប្រភពដដែលបានបន្តថា ដើមបណ្តឹងបានឱ្យដឹងថា នាង កេត រដ្នាអាយុ២៨ឆ្នាំបានខ្ចីរថយន្តម៉ាកហាយ ឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.2AB.5605 មួយគ្រឿងដែលជាកម្មសិទ្ធរបស់សា លាបង្រៀនបើកបរ២៣តុលា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៧ សីហា២០១៦។លុះមិនឃើញយកទៅសងវិញ នៅព្រឹកថ្ងៃទី០៨ សីហា ក៏ឆែកGPSរកឃើញថារថយន្តខាងលើនៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក៏តាមរកឃើញកំពុងបកតែមចាស់ចោល ក៏ប្តឹងនគរបាលឃាត់ នាំទាំងរថយន្តនិងអ្នកបើកបរមកសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់តាខ្មៅតែម្តងទៅ ។

ក្រោយឃាត់ធ្វើការសាកសួរ រថយន្តខាងលើមានឯកសារបញ្ជាក់ត្រឹមត្រូវថា ជាកម្មសិទ្ធិរបស់នាង កេតរដ្នាប៉ុន្តែដោយយោងទៅតាមពាក្យបណ្តឹងទើបសមត្ថកិច្ចឃាត់ទុកសិន លុះរហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ដោយចចារពុំត្រូវ សមត្ថកិច្ចមិនព្រមឱ្យរថយន្ត
នាងកេតរដ្ឋានិងគូរស្នេហ៍ស្រីដូចគ្នានោះ ព្រមទាំងមេធាវីបានចេញទៅ រង់ចាំដោះស្រាយនៅព្រឹកស្អែក។

ពាក់ពន្ធ័ហ្នឹងរឿងនេះ នាងកេត រដ្ឋា ពុំបានបកស្រាយនោះទេនាងបានព្យាយាមគេ ចចេញពីការសួរនាំរបស់អ្នកសារពត៍មានដោយនិយាយខ្លីថានាងអស់កម្លាំងណាស់ព្រោះរវល់ពេញមួយថ្ងៃហើយ។ ចំ ណែកឯលោកសួន ប៊ុនធឿន មេធាវីរបស់នាង ក៏បដិសេធន៍មិនអត្ថាធិប្បាយច្រើនដែរ ដោ យគ្រាន់តែនិយាយថា លោកមកនេះគឺក្នុងនាមសម្របសម្រួល សុំរថយន្តកូនក្តីរបស់លោក ត្រឡប់ទៅវិញព្រោះជាកម្មសិទ្ធិស្របច្បាប់ ចំណែកឯរឿងក្រុមគ្រួសារគេ លោកសុំមិនលូ កដៃនោះទេ។
ដោយឡែកអ៊ំស្រី អ៊ឹម ចន អាយុ៦៧ឆ្នាំ ម្តាយរបស់នាងកេត រដ្ឋា បាននិយាយដោ យកំហឹងថា កូនរបស់គាត់មិនគួរថោកទៅយកស្រីៗដូចគ្នាដូច្នេះទេហើយបានរៀបរាប់ថា គ្រួសាររបស់គាត់ក្រណាស់ ប៉ុន្តែក្រោយមកកូនស្រីរបស់គាត់ឈ្មោះកេត រដ្ឋា នេះបានទាក់ ទងស្នេហាជាមួយអាចារ្យA ហើយគាត់ក៏បានយកធ្វើជាប្រពន្ធចុង ថែមទាំងបានកូនស្រីម្នា ក់អាយុ៥ឆ្នាំទៀតផង។ អ៊ំស្រីបន្តថា លោកអាចារ្យA គាត់ជាមនុស្សប្រុសចេះទទួលខុសត្រូវ គាត់បានទំនុកបម្រុងកូនស្រីខ្ញុំ ដោយទិញផ្ទះនិងខុនដូចំនួន៥ឱ្យ និងសង់ផ្ទះឱ្យខ្ញុំនៅឯស្រុ កទៀត។ អ៊ំស្រីបន្តទាំងកំហឹងថា មិនគួរវាទៅយកមីខ្ទើយនោះទេ គាត់ក៏បានប្រាប់ដែរថា មី ខ្ទើយនោះឈ្មោះខន ហៅតូរ៉ូ កាលពីមុនធ្វើការជាមួយកូនស្រីគាត់ដែរ នៅសាខា២៣តុលា ផ្សារសុវណ្ណាហើយពួកវាចាប់ផ្តើមទាក់ទងគ្នា តាំងពីអំឡុងខែធ្នូ ២០១៥មកខណៈដែលទៅលេងស្រុកថៃជាមួយគ្នា។ ទោះបីដឹងរឿងដូច្នោះ ក៏អាចារ្យAមិនប្រកាន់ដែរ តែប្រាប់ឱ្យកែ ខ្លួន ប៉ុន្តែ វាមិនត្រឹមតែមិនធ្វើតាមនោះទេ ថែមទាំងរត់គេចទៅរស់នៅជាមួយគ្នាជាង២ខែម កហើយ ថែមទាំងយកកូនមកតាមមិនឱ្យជួបឪពុកគេទៀត។ ហើយគាត់មកនេះ គឺគ្រាន់តែ ចង់នាំកូនទៅវិញ និងនាំចៅឱ្យទៅនៅជាមួយឪពុកគេវិញប៉ុណ្ណោះ ដើម្បីឱ្យបានរៀនសូត្រ ព្រោះអាចារ្យAបានចំណាយក្នុងឆ្នាំជាង១៦.០០០ដុល្លារឯណោះសម្រាប់ការសិក្សាររបស់កូន៕

Monday 31, October 2016 23:05:12