Roger Kwok ប្រាប់ថាខ្លួន គួរឱ្យខ្ពើម ក្នុងភាពយន្ត Dead Wrong

ហុងកុង៖ តារាសម្តែង Roger Kwok បានដើរតួសំខាន់ ក្នុងខ្សែភាពយន្ត “Dead Wrong”  ដែលថតតាំងពីឆ្នាំមុន ហើយពេលចាក់បញ្ចាំង តារារូបប្រាប់ទស្សនិកជន ឱ្យត្រៀមក្រដាស ជូតមាត់ ព្រោះខ្លួនគួឱ្យខ្ពើម និងគួឱ្យអាណិតខ្លាំង ណាស់ក្នុងភាពយន្តនេះ ។

ព័ត៌មានពី jaynestar បានឱ្យដឹងនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦នេះថាខ្សែភាពយន្តថ្មី “Dead Wrong “ របស់ទូរទស្សន៍ TVB ដែលទើបថតចប់តារាសម្តែងដ៏ល្បីល្បាញ Roger Kwok ដើរតួជាវិជ្ជបណ្ឌិតម្នាក់ដែលបាត់ខ្លួននៅប្រទេសវៀតណាម ហើយត្រូវបានបង្ខាំងទុកក្នុងល្អាងងងិតអស់ពេល១០ឆ្នាំ ហើយតារារូបនេះប្រាប់ថាខ្លួនរបស់គាត់អាក្រក់ខ្លាំងណាស់ស្ទើរតែមិនចង់ហ៊ានឈុតដែលខ្លួនសម្តែងផង ។ 

តារាវ័យ៥២ឆ្នាំ Roger Kwok ប្រាប់ថា “ ថតរឿងនេះពិបាកណាស់ ពួកយើងថតក្នុងល្អាង ហើយវាត្រជាក់ខ្លាំងណាស់ និងតម្រូវឱ្យថតពេលយប់ អ្នកតុមតែងខ្លួនឱ្យខ្ញុំសើចពេលឃើញខ្ញុំក្នុងឈុតនោះ តែពេលកំពុងថតពួកយើងសើចមិនចេញទេ” ។ Kwok បន្តថា គាត់បានមើលរឿងនេះពីរឈុតរួចហើយ ពេលមើលរួចគាត់សំងំយំក្នុងបន្ទប់ទឹក១០នាទី ហើយចង់ឱ្យហើយចង់ឱ្យទស្សនិកជនត្រៀមក្រដាសជូតផងមុនពេលមើលរឿងនេះហើយខ្លួនមិនចង់ឱ្យកូនឃើញទេ ។

“Dead Wrong” ផលិតដោយLam Chi Wah នឹងបញ្ចាំង២ឈុតដំបូងនៅថ្ងៃទី២០ខែវិច្ឆិកា ហើយនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថ្ងៃទី១៧ខែធ្នូ៕

Monday 31, October 2016 22:49:56