បទចម្រៀង «ស្មារតីកីឡា» បានចេញជាផ្លូវការហើយ សម្រាប់ការប្រកួតកីឡាជាតិលើកទី១!

 

កាលពីម្សិលមិញនេះ បទចម្រៀងស្នាដៃនិពន្ធថ្មីរបស់កូនខ្មែរ ដែលមានចំណងជើង «ស្មារតីកីឡា» សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិលើកទី១ បានចេញជាផ្លូវការហើយ នៅលើបណ្តាញសង្គម ដែលទទួលបានការកោតសរសើរ និងការពេញចិត្តយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជនកម្ពុជា។

ជាក់ស្តែងនៅក្នុងបទចម្រៀង «ស្មារតីកីឡា» នេះផងដែរ គេអាចសង្កេតឃើញមានវត្តមាន តារាចម្រៀង Original Song ល្បីៗជាច្រើនបានចូលរួម ដោយក្នុងនោះមានដូចជា៖ កញ្ញា ឡូរ៉ា ម៉ម, ក្រុមក្មេងខ្មែរ, កញ្ញា អេដា, លោក អួង សូរិយា, លោក អូន, ក្រុមតន្រ្តី SmallWorld SmallBand លោក P Saind, កញ្ញា ឈិត កញ្ចនា, ម៉ម ពេជ្ជរិទ្ធ និងតារារ៉េបមនោសញ្ចេតនា វណ្ណ ចេស្តា។

តាមរយៈបទចម្រៀងនេះផងដែរ ជាប្រភេទបទចម្រៀងសម្រាប់លើកទឹកចិត្ត ដល់កីឡាករ កីឡារីនីកម្ពុជា និងដាស់ស្មារតីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្រោកឈរឡើង ដើម្បីគាំទ្រវិស័យកីឡាកម្ពុជា សាជាថ្មីម្តងទៀត។ យ៉ាងណាមិញ នេះជាមោទនភាពមួយ ដែលបច្ចុប្បន្នវិស័យកីឡានៅប្រទេសកម្ពុជា មានភាពរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសគឺវិស័យកីឡាបាល់ទាត់តែម្តង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រកម្ពុជា ហើយការគាំទ្រ និងសម្រែកហ៊ោដ៏ខ្លាំងក្លាមួយនេះ គឺជាកំលាំងជម្រុញចិត្តដ៏អស្ចារ្យបំផុត ដែលធ្វើឲ្យកីឡាករកម្ពុជា មានកំលាំងចិត្ត តស៊ូ ដើម្បីវិស័យកីឡារបស់ប្រទេសកម្ពុជា តទៅមុខទៀតផងដែរ៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាបទ «ស្មារតីកីឡា» ដើម្បីលើកទឹកចិត្តដល់កីឡាករខ្មែរទាំងអស់គ្នា៖

Friday 16, December 2016 13:16:36