​កា​ន់​តែ​​សាហា​​វ !!​ បុ​រស​ចំណា​​​ស់​​ម្នា​​ក់​ (ខ្ទេ​​ចក្បា​ល) ​​ស្លា​ប់​​យ៉ា​​ង​វេ​​ទនា​បំផុ​​ត​

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី12 ខែមករា ឆ្នាំ2017 ម៉ោង 2:57 នាទី ព្រឹក

ខេត្តព្រៃវែង: បុរសវ័យចំណាស់ម្នាក់បាន ខ្ទេចក្បាល ស្លាប់យ៉ាងវេទនាបំផុត ដោយគ្រោះថ្នាក់ ឡានបត់ឆ្វេងកៀរម៉ូតូ បណ្តាលអោយដួលចូលក្រោមឡាន។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ កាលពីវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី១១មករា២០១៧។

 

មុនពេលកើតហេតុគេឃើញរថយន្តម៉ាក់KIA មួយគ្រឿង ពណ៍សពាក់ផ្លាកលេខភ្នំពេញ2W-6342បើកដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់(រត់គេចខ្លួនបាត់) បានបើកបរក្នុងទិសដៅលិចទៅកើតបញ្ច្រាស់ទិសគ្នាមកដល់ចំណុចខាងលើបានបត់ឆ្វេងកៀរម៉ូតូម៉ាកHONDA គុបមូលពណ៍ស្លែរពាក់ផ្លាកលេខព្រៃវែង1A-1614 បើកបរដោយឈ្មោះ ស្ងួន នឿន ភេទប្រុសអាយុ៥៧ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំខេត្តព្រៃវែង, បណ្តាលអោយដួលចូលក្រោមឡានស្លាប់នៅនឹងកន្លែងតែម្តង។

សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងម៉ូតូនៅកន្លែងកើតហេតុកំពុងធ្វើការស្ទួចយកមករក្សាទុកនៅប៉ុស្តិ៍កំពង់សឹង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕រន្ធត់ខ្លាំងណាស់ !! បុរសចំណាស់ម្នាក់ (ខ្ទេចក្បាល) ស្លាប់យ៉ាងវេទនាបំផុត

 

រូបភាព៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម