កា​រពិត​បាន​បង្ហាញ​!ពស់​​ថ្លាន់​​ញី​​ឈ្មោល​​ ដែល​បង្ហាញ​ខ្លួន​ក្រោម​ស្ពាន​អាកាសស្ទឹ​ងមា​នជ័យ​ បង្ក​ឲ្យ​កក​ស្ទះ​ចរា​ចរណ៍​នោះ​ ត្រូវ​អាជ្ញាធរ​ចាប់​បាន​ហើយ​

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែមករា ឆ្នាំ2017 ម៉ោង 4:33 នាទី ល្ងាច

ភ្នំពេញ ៖ យោងតាមប្រសាសន៍របស់លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ពស់ថ្លាន់ញីឈ្មោលមួយគូ បានបង្ហាញខ្លួននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បង្កឲ្យអ្នកធ្វើដំណើរឈប់មើល និងបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ហើយត្រូវបានប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរចាប់បាន នាព្រឹកថ្ងៃទី១១ ខែមករានេះ។

​​​​

លោកសេង សាញ់ បានមានប្រសាសន៍ថា កាលពីម្សិលមិញនេះ វេលាម៉ោង១៦ និង២០នាទីមានពស់ថ្លាន់ញីឈ្មោល១គូ បានហែលដេញគ្នាលេងស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលធ្វើឲ្យអ្នកដំណើរឈប់មើលពីលើស្ពានបង្កឲ្យកកស្ទះចរាចរណ៍ ព្រោះដំបូងឡើយគេសង្ស័យថា មានមនុស្សលោតសម្លាប់ខ្លួនពីលើ
ស្ពាន។លោកចៅសង្កាត់បានបន្តថា ដោយដឹងថា សត្វពស់ថ្លាន់បង្ហាញខ្លួនរហូតដល់ទៅ២ក្បាល ហើយសុទ្ធតែធំទៀតនោះ លោកក៏បានប្រមូលបងប្អូនប្រជាពលរដ្ឋឲ្យរួមគ្នាជាមួយកម្លាំងប្រជាការពារសង្កាត់ចុះទៅតាមចាប់ទាំងយប់រហូតដល់ភ្លឺឡើង ទើបចាប់បាន ដើម្បីទុកប្រគល់ឲ្យអង្គការអភិរក្សសត្វព្រៃយកទៅចិញ្ចឹមនៅភ្នំតាម៉ៅ។លោកសេង សាញ់បានបញ្ជាក់ថា ពស់ថ្លាន់មួយគូនេះ គឺចេញពីក្នុងប្រឡាយទឹកស្ទឹងមានជ័យ ដែលពីមុនមកជាដីបឹងសម្បូរទៅដោយសត្វពស់គ្រប់ប្រភេទ ប៉ុន្តែដល់ម្ចាស់ដីចាក់ដីធ្វើសំណង់ផ្ទះល្វែងសត្វគ្រប់ប្រភេទបានមករស់នៅក្នុងប្រឡាយទឹកស្អុយហើយនៅមានច្រើនណាស់ ព្រោះគេធ្លាប់ឃើញ និងចាប់បានសឹងរាល់សប្ដាហ៍មកប្រគល់ឲ្យអង្គការអភិរក្សសត្វព្រៃ។ នេះចេះអាជ្ញាធរចាប់បាន បើសិនជាក្រុមអ្នករកស៊ីចាប់សត្វយកទៅលក់ ចាប់បានវិញនោះ គឺច្បាស់ជាគេយកទៅលក់ឲ្យឈ្មួញជាពុំខាន ព្រោះសត្វពស់ទាំងពីរនេះ មានទម្ងន់មិនខ្វះ៦០គីឡូក្រាមឡើយ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម