បែក​​ធ្លាយ​​តារា​​សម្តែង​​និង​​ជា​អ្ន​ក​ចំ​រៀង​​ថៃ​​ នរ​​ពិទូ​ មាន​ជំនាញ​ចេះ​កែ​ច្នៃ​គ្រឿង​ញៀន​ដាក់​ក្នុង​ស្រា​បៀរ ​និង ​ស្រា​បាំរាំ​ង​ឱ្យ​ស្រី​ៗផឹក​ ដែល​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​សំរើ​ប​ដើម្បីឱ្យស្រី​ៗ​មាន​អាម្មណ៍​ចំណង់​ផ្លូវ​ភេទ​

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែមករា ឆ្នាំ2017 ម៉ោង 3:16 នាទី ល្ងាច

បែកធ្លាយតារាសម្តែងនិងជាអ្នកចំរៀងថៃ នរពិទូ មានជំនាញចេះកែច្នៃគ្រឿងញៀនដាក់ក្នុងស្រាបៀរ និង ស្រាបាំរាំងឱ្យស្រីៗផឹក ដែលគេចាត់ទុកថាជាថ្នាំសំរើបដើម្បីឱ្យស្រីៗមានអាម្មណ៍ចំណង់ផ្លូវភេទ។ រកឃើញក្នុងប្រត្តិការដែលកម្លាំងនគរបាលខេត្តបាត់ដំបងឆ្មក់ចូលបង្រ្កាបទីតាំង ហាងខារ៉ាអូរខេមួយកន្លែងយីហា ដឺសោន ហ្វាមីលី កាលពីយប់ថ្ងៃី១០ ខែមករា ឆ្នាំ២០១៧។សមត្ថកិច្ចសូមរំពាវនាវដល់នារីៗដែលចូលចិត្តដើរលេងចូលក្លឹបរាំ ក្លឹបខារ៉ាអូខេ សូមឱ្យមានការប្រយ័ត្នចំពោះបញ្ហានេះ៕

​​​​​​​​​​​

គួរបញ្ចាក់ផងដែរថា៖លោកថៃ នរ ពិទូ តារាចំរៀងនឹងអតិតFreshie Boyលេខ១ ឆ្នាំ២០០៧ ត្រូវសមត្ថកិច្ចខេត្ដបាត់ដំបងដឹកនាំដោយលោក ប៉ង់ ចាន់សុយុទ្ធារា ធ្វើការចាប់ឃាត់ខ្លួនជាមួយបក្ខពួកប្រុសស្រី៦នាក់ក្នុងនោះក៏មានស្រ្តីម្នាក់ជាភរិយារបស់លោកថៃ នរពិទូផងដែល ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះបានចុះបិទទីតាំងខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា បានផ្តល់ទីកន្លែង ប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាននិយាយអោយដឹងថា៖កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧វេលាម៉ោង២៣-២០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងបង្ការបង្ក្រាបរួមនិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តការបង្ក្រាបករណីផ្តល់ទីកន្លែងអោយប្រើប្រាស់ រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំណុចខារ៉ាអូខេ យីហោ ដឺសោន ហ្វាមីលី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកនិយាយទៀតថា៖នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះក្នុងបទល្មើសជាក់ស្ដែងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់
ទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ទី២ឈ្មោះ ថៃ នរ ពិទូ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។
ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។
ទី៥ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖
-ថ្នាញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម
-ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអុិចស្តាសុីចំនួន២
-ថ្នាំអំពូលDiazepamចំនួន២អំពូល
-ថ្នាំគ្រាប់ZEPAMចំនួន១៦បន្ទះ
-និងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធខាងលើរួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាកា៕

 វីដេអូ:

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម