មេ​​ប៉ូលិ​ស​​ខេត្តកណ្តាល​ប្រាប់​​ឱ្យ ​សមត្ថកិច្ចនគរ​បាល​ស្រុក​កៀន​ស្វាយ​បន្តបង្គ្រាប​ករណី​គ្រឿង​ញៀន​និង​ល្បែង​ស៊ី​សង​

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែមករា ឆ្នាំ2017 ម៉ោង 1:58 នាទី ល្ងាច

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៧នេះឯឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងថា សមេ្តច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ចាបើកយុទ្ធនាការបង្គ្រាបករណីគ្រឿងញៀនចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៧និងដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ដែលមានរយៈពេលចំនួន០៦ខែឲ្យបង្គ្រាបខាងតែបាន។

​​​​​​
ជាមួយនោះលោកស្នងការក៍បានជំរុញដល់សមត្ថកិច្្ចចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ,សួរសុខទុក្ខគាត់និងធ្វើសៀវភៅស្នាក់ជូនគាត់បើគាត់មិនទាន់មាន។
ហើយក៏ជំ
រុញដល់សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយត្រូវបង្គ្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទ,ជាពិសេស(មេកន្ទុយលេខ)ខាងតែបានព្រោះល្បែងសុីសងវាឲ្យមានកើតអំពើហិង្សាក្នុងក្រុមគ្រួសារនិងក៍មានចោរកម្មផងដែរ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម