ឃា​ត់​ខ្លួន​​បុរស​​២​នា​​ក់ដ​ក​ហូត​​ថ្នាំ​ញៀន​​៤០​កញ្ចប់​​

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែមករា ឆ្នាំ2017 ម៉ោង 1:38 នាទី ល្ងាច

ឧត្តរមានជ័យ ៖ បុរស២នាក់ត្រូវកម្លាំងអធិការនគរបាលស្រុកបង្ក្រាបបាន ខណៈពេលជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី១០ខែមករាឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង។

​​​​​​​
សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថាបុរសសង្ស័យទាំង០២នាក់ ទី១ឈ្មោះ រួន រ៉េន ហៅដូង អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ទី២ឈ្មោះ ថន ធា ហៅ ង៉ោល អាយុ២៣ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំស្រុកអន្លង់វែង។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ាទឹកកក ចំនួន៤០កញ្ចប់តូច យ៉ាម៉ា(WY) ពណ៌ផ្កាឈូក២គ្រាប់ ប្រាក់រៀលចំនួន១០២,០០០រៀល ទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រី សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ គ្មានស្លាកលេខ និង សម្ភារ:សម្រាប់វេចខ្ចប់ និងសំភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសុំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម