រថ​​យន្តយី​ឌុ​ប​​បើ​ក​ទាក់​​ខ្សែ​​ភ្លើង​​កាត់​​ទទឹង​ផ្លូវ​ ​ទាញ​​បាក់​​បង្គោល​​ភ្លើង​​អស់​​ចំនួ​ន​១០​​ដើម​​នៅ​​ផ្លុ​វ​អូ​​ដឹម​ក​ប់​ស្រូវ​​

ភ្នំពេញ៖ រថយន្តយីឌុបធន់យក្សមួយគ្រឿង បើកបរដោយមិនបានទំលាក់បែនចុះ បណ្តាលឲ្យទាក់និងខ្សែភ្លើងកាត់ទទឹងផ្លូវ ធ្វើឲ្យបាក់បង្គោលភ្លើងអស់ចំនួន១០ដើម បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមបណ្តោយផ្លូវអូដឹមកប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

​​​​​​​​​​​​

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកដីធន់យក្សបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយយីឌុកប្រភេទដឹកដី មានក្បាលពណ៌ស ទ្រុងដាក់ដីពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ3C1753
បើកបរក្នុងទិសដៅ ពីត្បូងទៅជើង។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ករខាងលើ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវទំនប់កប់ស្រូវ ដោយមិនបាន
ទំលាក់បែនចុះស្រាប់ តែមកដល់ចំណុចកើតហេតុ រថយន្តនោះបើកក្នុងល្បឿនលឿនផងនោះ ក៏បណ្តាលឲ្យទាក់ទៅ និងខ្សែភ្លើងដែលកាត់ទទឹង ផ្លូវបណ្តាលឲ្យបាក់បង្គោលភ្លើងអស់ចំនួន១០ដើម ទាំងព្រលឹមអុលតែម្តង ផ្អើលសមត្ថកិច្ចដេញចាប់ព្រោងព្រាត តែតៃកុងបើករថយន្តបង្ករនោះបានព្យាយាម បើកទ្វារត់បាត់ស្រមោលសូន្យឈឹងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ចុះមកវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕

 

Wednesday 11, January 2017 12:23:31