ឆក់​​ទូរ​​ស័ព្ទពី​ស្ត្រី​ម្នាក់​​មិន​​បាន​​សម្រេច​​ត្រូវ​​ប្រជា​​ពល​​រដ្ឋវាយ​​ទ្រោ​ម​​ខ្លួន​​​ទើប​​ប្រគល់​​អោយ​​សមត្ថកិច្ច

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែមករា ឆ្នាំ2017 ម៉ោង 12:14 នាទី ល្ងាច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នងចំណោមបក្ខពួក២នាក់ ត្រូវត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទើបប្រគល់ឲ្យសមត្ថ កិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ២គ្រឿងពីស្រ្តីម្នាក់មិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ខែមករា ឆ្នាំ២០១៧នៅចំណុចមុខសណ្ឋាគារអីុនដឺខនតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

​​​​​​​

ជនសង្ស័យមានឈ្មោះ រិទ្ធ វីរ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះនៅម្ដុំស្តុបចំការមន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ជាអ្នកឆក់ ។

ជនរងគ្រោះឈ្មោះ ជា សុធាវី ភេទស្រីអាយុ៣៥ឆ្នាំ ជនជ ស្នាក់ផ្ទះលេខ៥A2ផ្លូវលេខ២២៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថាមុនដោយមុនកើតគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស្តុបពីពាក់ស្លាកលេខភ្នំពញ1AZ.7252ទើបតែមកចេញពីលក់អីវា៉នគោលបំណាងទៅផ្ទះនៅម្ដុំផ្សារដើមគខណះពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ម៉ូតូ១គ្រឿងខ្លួនជិះម៉ូតូម៉ាកNEXពណ៍សអត់ចាំពាក់ស្លាកលេខស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរសព័្ទដៃ២គ្រឿងពីស្រ្តីដែលទុកនៅក្នុងខ្លុកខាងមុខមិនបានសម្រេចតែបណ្ដោយអោយស្រ្តីរងរបួសស្រាលព្រោះគាត់មានផ្ទៃពោះផង ភ្លាមៗនោះក៏ត្រូវមានអ្នករត់ម៉ូតូឌុបបាន ដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយអោយដួលមូ៉តូក៏ត្រូវអ្នករត់មូ៉តូដេញចាប់បានម្នាក់ ខណៈនោះក៏ត្រូវសមត្ថកិច្ចបុ៉ស្តិ៌ទំនប់ទឹកបានមកដល់ផងដែលក៏បាននាំខ្លួនជនសង្ស័យទៅបុ៉ស្តិ៌ទំនប់ទឹក។ ចំណែកបក្សពួកម្នាក់ទៀតហបានលើកមូ៉តូជិះរត់គេចខ្លួនបាត់សម្រោលតែមង្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួនាំចាត់ការតាមនីតិវិធី ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម