តំបន៊ទេសចរណ៏ ទឹកទំនប់បុម្កាក់

#ទឹកទំនប់បុម្កាក់
ទឹកទំនប់បុម្កាក់គឺជារម្មណីយដ្ឋានមួយដ៏ប្រណិតសម្រាប់រដូវភ្លៀង។រម្មណីយដ្ឋាននេះ ពេលមានទឹក មនុស្សម្នាតែងតែមកកំសាន្តធម្មតា លុះថ្ងៃឈប់សម្រាកដូចជាថ្ងៃសៅរ អាទិត្យ មនុស្សម្នាមកពិសាអាហារនៅរោងកញ្ចុះ និងងូតទឹកកម្សាន្តយ៉ាងកុះករ។
បើយើងមកពីភ្នំពេញ ដល់ខេត្តកំពង់ធំ ដល់ថ្នល់បែក(ផ្លូវទៅព្រះវិហារ១ និងទៅសៀមរាប១) យើងបត់តាមផ្លូវទៅសៀមរាប។ចុះពីថ្នល់បែកប្រហែល៤-៥គ.ម. បត់ស្តាំតាមផ្លូវក្លោងទ្វារវត្តអូររំដេង ប្រហែល២-៣ គ.ម.ដល់ហើយ។
#បញ្ជាក់: រម្មណីយដ្ឋាននេះ មិនទាន់កត់ត្រាចូលសៀវភៅ តំបន់ទេសចរណ៍នៃកម្ពុជា នៅឡើយទេ។

 

 

 

Friday 04, November 2016 02:50:27