ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកនៅទន្លេចតុមុខ...

ភ្នំពេញ៖ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកនៅម្តុំមាត់ទន្លេ នៅជិត ព្រះអង្គដង្កើ ដោយសាកសពរ​បស់បុរសម្នាក់នោះគឺមានសភាពហើម ពណ៌ខ្មៅឡើង ស្អុយរលួយ តាមមើលទៅដូចជាស្លាប់យូរថ្ងៃដែរមកហើយ បន្ទាប់មកក្រុមកោសល្យវិច្ច័យជំនាញបានចុះ ស្រង់សាកសពមកខាងលើដើម្បីធ្វើការស្រាវជ្រាវ។

 

ហេតុការណ៍នេះកើតឡើងនៅ ៥ល្ចាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយទន្លេ
ចតុមុខ ស្ថិតនៅក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេបាន ប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ថែមទាំងសាកសព មានសភាពស្អុយរលួយ ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋបានអោយដឹងថា៖ សាកសពបុរសដែលស្លាប់អណ្តែតទឹកនោះមាន អាយុប្រហែលជា ២០ឆ្នាំជាង ហើយមានរាងហើមចំណែកស្បែករបស់សាកសព មានសភាពឡើង ខ្មៅរលោងដូចលាបព្រេងអញ្ចឹង ហើយគេបានប្រទះឃើញ សាសពនោះអណ្តែតទឹកតាំងពី ម៉ោង៣ពីផែស្ងួតរហូតមកដល់ចំណុចកើតហេតុ ទើបក្រុមអ្នកជំនាញចុះទៅស្រង់មកខាងលើដើម្បីធ្វើការស្រាវជ្រាវ។

ក្រោយកើតហេតុ សាសាពនោះត្រូវបាន សមត្ថកិច្ចបញ្ជូនយកទៅតម្កល់នៅវត្ត មួយដែលស្ថិតនៅក្បែរកន្លែងកើតហេតុ​ ដើម្បីធ្វើការបូជាតាមប្រពៃណីផងដែរ៕ សម្រាប់ព័ត៌មានលំអិតនឹងបន្ថែមជូននៅពេលក្រោយ អត្ថបទៈ រដ្ឋ​ រង្សី

រូបភាព៖

 

 

 

 

Sunday 08, January 2017 19:27:23