​តើ​​អា​ជ្ញាធរ​​ខ​ណ្ឌទួល​គោក​ មា​នវីធា​នការ​​យ៉ា​ង​ណាទៅ​លើ​ ហាងផឹ​​កស៊ី​ វីហ្វ្រែ​ន​? ដែល​ជា​ទីតាំ​ងសំរា​ប់​ក្រុមផឹ​កស៊ី​បើក​ឆាក​ប្រ​យុទ្ឋ​ស្ទើរ​តែរា​ល់យ​ប់​នោះ​!!!!​​

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី08 ខែមករា ឆ្នាំ2017 ម៉ោង 5:30 នាទី ល្ងាច

ភ្នំពេញ៖យប់មិញក្រោយពេលមានឆាកប្រយុទ្ឋស៊ីសាច់ហូតឈាមគ្នារវាងក្រុមមនុស្សទំនើង២ក្រុមបង្កអោយមានការភ្ញាក់ផ្អើលរួចមកមហាជនក៏ដូចជាអ្នកនិយមតាមដានក្នុងសង្គមហ្វេសប៊ុកបានទទឹងរង់ចាំមើលវីធានការរបស់អាជ្ញាធរខណ្ឌទួលគោកថាតើមានចំណាត់ការយ៉ាងចំពោះហាងផឹកស៊ីដ៏ល្បីហើយជាទីតាំងសំរាប់ក្រុមមនុស្សផឹកស៊ីស្រវឹងរួចតែងតែបង្ករឿងនឹងបើកឆាកប្រយុទ្ឋស្ទើរតែរាល់យប់ធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរនោះមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងនោះ។

 


លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានប្រាប់ក្រុមការងារTVFBតាមរយះទូរស័ព្ទថ្ងៃនេះអោយដឹងថា ចំពោះករណីក្រុមក្មេងទំនើងវាយតបគ្នាយប់មិញនៅក្នុងហាងផឹកស៊ី វីហ្វ្រែន យប់មិញនេះលោកបានអោយសមត្ថកិច្ចរបស់លោកចុះទៅសាកសួរនឹងស្រាវជ្រាវជុំវីញករណីនេះហើយថាតើផ្តើមចេញពីរឿងអ្វីផងដែរ។ចំពោះបញ្ហាហាងផឹកស៊ីវីហ្វ្រែន នេះដែលប្រជាពលរដ្ឋខ្លះលើឡើងថាជាទីតាំងសំរាប់ក្រុមផឹកស៊ីមួយចំនួនទៅផឹកស៊ីស្រវឹងរួចតែងតែបង្កបញ្ហាវាយតបគ្នាយ៉ាងអាណាធិបតេយ្យនោះលោកកំពុងតែស្រាវជ្រាវផងដែរថាតើពិតដូចប្រជាពលរដ្ឋបានឡើងដែរឬទេ?


ប្រជាពលរដ្ឋរស់នៅក្បែរហាងផឹកស៊ី វីហ្វ្រែន ជាប់របងមន្ទីរពេទ្យកុមាជាតិនោះបានសំនូមពរអោយអាជ្ញាធរខណ្ឌក៏ដូចជាសមត្ថកិច្ចខណ្ឌទួលគោកមេត្តាចុះណៃនាំម្ចាស់ទីតាំងខាងលើនោះផងព្រោះ ឧស្សាហ៍កើតមាននៅក្រុមក្មេងទំនើងទៅផឹកស៊ីហើយវាយតបគ្នាខ្លាំងណាស់៕ដូច្នេះអាជ្ញាធរល្មមមានវីធានការចាត់ការខ្លះហើយ។គួរបញ្ចាក់ផងដែរថា៖ករណីមនុស្សទំនើង២ក្រុមវាយតបគ្នាដូចរឿងហុងកុងក្នុងកម្មវីធីខួបកណើត នៅហាងផឹកសុី វីហ្រ្វែង សាខាសន្ឋរម៉ុក ក្រោយពេទ្យកុមាជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។ការបើកឆាកប្រយុទ្ឋទាំងកណ្តាលរាត្រីរបស់ក្រុមមនុស្សទំនើងទាំងនេះប្រជាពលរដ្ឋនៅក្បែងនោះមិនទាន់ដឹងថាផ្តើមចេញពីររឿងអីនៅឡើយទេ។ព័ត៏មានបន្ថែមយើងនឹងផ្តល់ជូននៅពេលក្រោយ៕

រូបភាព៖

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម