សាហាវមែនឆ្លងឆ្នាំនៅសៀមរាបយប់មិញ! អារ.កសម្លាប់មនុស្ស៣នាក់ក្នុងបន្ទប់ជួលនៅទឹកដីខេត្តសៀមរាប

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី01 ខែមករា ឆ្នាំ2017 ម៉ោង 10:43 នាទី ព្រឹក

សៀមរាប ៖ មនុស្ស៣នាក់ ត្រូវបានឃាតកអារ.កសម្លាប់ក្នុងបន្ទប់ជួល បណ្ដាលឲ្យស្លាប់បុរស២នាក់ និងស្ត្រីម្នាក់រងរបួសជាទម្ងន់។ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

 

 

ជនរងគ្រោះទាំង៣នាក់នោះមាន ទី១. ឈ្មោះ ឃុន សុយឹន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន អាហារបំប៉នមានស្រុកកំណើត ភូមិ ស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្ត កំពត(ស្លាប់)។ ទី២. ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរធ្វើការក្រុមហ៊ុនជាមួយគ្នា មានស្រុកកំណើតភូមិគោកព្រិច ឃុំសូភី ស្រុកអរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់)។ ទី៣. ឈ្មោះ ឡេង ស្រីពៅភេទស្រី អាយុ២៨ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ជាមួយគ្នា(នៅរស់យកទៅមន្ទីរពេទ្យ) មានស្រុកកំណើតភូមិការេនជោ ឃុំ អង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា និងម្នាក់ទៀតមិត្តភក្ដិ។សេចក្ដីរាយការណ៍បានឲ្យដឹងថា ករណីឃាតកម្មខាងលើមិនដឹងថាផ្ដើមចេញពីមូលហេតុអ្វីនៅឡើយ ហើយសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងដុតដៃដុតជើងដើម្បីស្វែងរកឃាតក។ ចំពោះករណីឃាតកម្មនេះ ស្ត្រីម្នាក់ ដែលត្រូវគេអារ.កកាត់ដៃម្ខាងចោល នៅមានដង្ហើម ក៏ខលទៅឲ្យបងប្អូនមកជួយសង្គ្រោះ ហើយពេលនេះកំពុងស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យ មិនដឹងវាសនាទៅជាយ៉ាងណាទេ៕

រូបភាព៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម