ទេសចរណ៍ ទាំងអស់

រាជ​រដ្ឋា​ភិបា​ល​ ចង់​ប្រែ​ក្លា​យរមណី​យ​ដ្ឋា​នតេ​ទឹក​ពុះ ​ខេត្តកំ​ពង់ស្ពឺ​ ជាតំ​បន់​ទេស​ចរណ៍​ដ៏ពិសេ​ស​​ អ្នក​ជំនាញ​ជប៉ុ​នថា ​ទឹក​ពុះ​នោះ​អាច​ព្យា​បាលជំ​ងឺ​បាន​

រាជ​រដ្ឋា​ភិបា​ល​ ចង់​ប្រែ​ក្លា​យរមណី​យ​ដ្ឋា​នតេ​ទឹក​ពុះ ​ខេត្តកំ​ពង់ស្ពឺ​ ជាតំ​បន់​ទេស​ចរណ៍​ដ៏ពិសេ​ស​​ អ្នក​ជំនាញ​ជប៉ុ​នថា ​ទឹក​ពុះ​នោះ​អាច​ព្យា​បាលជំ​ងឺ​បាន​

622 views
21/02/2017
កំពង់ស្ពឺ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូក្រសួង រួមជាមួយអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធ ចុះទស្សនកិច្ចរមណីយដ្ឋានតេទឹកពុះ ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការអភិវឌ្ឍន៍ រមណីយដ្ឋាននេះ ជាតំបន់ទេសចរណ៍ពិសេសមួយដ៏ទាក់ទាញ។
ទោ​ចម្កុដ​ ២គូរ និង​សត្វ​ព្រៃ​ជាច្រើ​នក្បា​ល​ទៀ​ត នឹង​ត្រូវ​ដាក់​ចូលក្នុ​ងព្រៃច​ម្ការ​មេ​ពូជ​ឈើ​គ្រញូ​ង​

ទោ​ចម្កុដ​ ២គូរ និង​សត្វ​ព្រៃ​ជាច្រើ​នក្បា​ល​ទៀ​ត នឹង​ត្រូវ​ដាក់​ចូលក្នុ​ងព្រៃច​ម្ការ​មេ​ពូជ​ឈើ​គ្រញូ​ង​

113 views
16/02/2017
សៀមរាប ៖ រដ្ឋបាលព្រៃឈើ គ្រោងដាក់សត្វទោចម្កុដ ចំនួនពីរគូរ ញីឈ្មោល និងប្រភេទសត្វព្រៃកម្រមួយចំនួនទៀត បន្ថែមពីលើសត្វព្រៃដែលមានស្រាប់ នៅក្នុងព្រៃចំការ មេពូជឈើគ្រញូង។
​ម​ន្ទីរ​​ទេ​​ស​ច​រណ៍​​​ខេ​​ត្តស្ទឹង​​ត្រែង​​បា​ន​អះ​​អា​ង​​ថា​​ភ្ញៀវ​​ទេ​ស​​ចរ​​ណ៏ ​ ​ឆ្នាំ​​នេះ​​ម​ក​លេ​ង​​នៅ​តា​​​ម​រ​ម​​ណី​​យ​​ដ្ឋា​ន​​ធ​ម្ម​​ជា​តិ​​ច្រើ​ន​​ជា​ង​​ឆ្នាំក​​ន្ល​​​ង​​មក​ ​

​ម​ន្ទីរ​​ទេ​​ស​ច​រណ៍​​​ខេ​​ត្តស្ទឹង​​ត្រែង​​បា​ន​អះ​​អា​ង​​ថា​​ភ្ញៀវ​​ទេ​ស​​ចរ​​ណ៏ ​ ​ឆ្នាំ​​នេះ​​ម​ក​លេ​ង​​នៅ​តា​​​ម​រ​ម​​ណី​​យ​​ដ្ឋា​ន​​ធ​ម្ម​​ជា​តិ​​ច្រើ​ន​​ជា​ង​​ឆ្នាំក​​ន្ល​​​ង​​មក​ ​

241 views
31/01/2017
ស្ទឹងត្រែងៈរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាមរយៈពេល៣ថ្ងៃកន្លងមកនេះ មានភ្ញៀវទេសចរណ៍មកលេងច្រើនជាងឆ្នាំកន្លងមក ។
សួន​ស្នេហ៍​ជនបទ ​កន្លែង​យុវវ័យ ​បន្ទាយ​មាន​ជ័យ ​មិន​ដែល​រំលង

សួន​ស្នេហ៍​ជនបទ ​កន្លែង​យុវវ័យ ​បន្ទាយ​មាន​ជ័យ ​មិន​ដែល​រំលង

475 views
04/11/2016
សួនស្នេហ៍ជនបទ ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ កន្លែងនេះ ជាទីសម្រាប់យុវវ័យ ក៏ដូចជាប្រជាពលរដ្ឋទូទៅ តែងតែទៅលំហែកាយ ស្រូបយកខ្យល់អាកាសជានិច្ច នៅពេលល្ងាច។
ទីធ្លាធំ អមជាមួយសួនផ្កានិងការរចនាប្លែកៗ ទៅតាមតម្រូវការរបស់យុវវ័យផងនោះ បានធ្វើឱ្យសួនស្នេហ៍ជនបទ ប្រែក្លាយជាកន្លែងមួយទាក់ទាញមនុស្សច្រើនរៀងរាល់ល្ងាច ជាពិសេសគូស្នេហ៍ដែលមកថត Pre-wedding ។
ទៅ​លេង​ប៉ៃលិន ​កុំ​ភ្លេច​៥​កន្លែង​នេះ ​ធានា​ថា​រីករាយ​​​បាត់​ទុក្ខ​កង្វល់​

ទៅ​លេង​ប៉ៃលិន ​កុំ​ភ្លេច​៥​កន្លែង​នេះ ​ធានា​ថា​រីករាយ​​​បាត់​ទុក្ខ​កង្វល់​

549 views
04/11/2016
ប៉ៃលិន ជាខេត្តមួយស្ថិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រំដែនជាប់ប្រទេសថៃ។ ពលរដ្ឋនៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើនប្រភេទដូចជា ស្វាយ ចេក សាវម៉ាវ ធូរេន តាង៉ែន ពោត និងដំឡូងជាដើម។ ក្រៅរបរនេះ ប្រជាជនក្នុងតំបន់មួយចំនួនក៏ប្រកបរបររកត្បូងផងដែរ។

ដោយសារតែវាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ និងមិនសូវជាល្បីខាងតំបន់កម្សាន្តផងនោះ ទើបបានជាប្រជាជនទូទៅមិនសូវទៅលេងនៅខេត្តប៉ៃលិនឡើយ។ យ៉ាងណាមិញ ក្រោយពីក្រុមការងារ ផ្លូវទៅស្រុក បានទៅដល់ហើយ ក៏ស្រាប់តែឃើញក្នុងខេត្តមួយនេះ មានកន្លែងដើរលេងច្រើនណាស់ដែរ ដោយធានាថាពេលទៅដល់ហើយនឹងស្ងើចសរសើរមិនខាន៖

១. យាយយ៉ាត
អ្នកធ្វើដំណើរស្ទើរគ្រប់គ្នា ដែលបានឆ្លងកាត់ខេត្តប៉ៃលិន រមែងសំចតនៅភ្នំយ៉ាត ដើម្បីចុះទៅបួងសួងរូបសំណាកយាយ យ៉ាត ដូចអ្នកដំណើរទៅខេត្តព្រះសីហនុ ឬ ខេត្តកោះកុង តែងឈប់យានជំនិះ ហើយទៅបួងសួង លោកយាយ ម៉ៅ នៅភ្នំពេជ្រនិល ដូច្នេះដែរ។ នៅលើភ្នំនេះ គេតែងតែចូលទៅបួងសួង ខ្លះសុំរកស៊ីមានបាន ខ្លះសុំកូន ខ្លះសុំលក់ដី ធ្លីជាដើម ហើយតែងតែសម្រេចដូចក្ដីប្រាថ្នា។

២. កន្លែងលក់ត្បូងនៅពេលធ្វើដំណើរមកដល់ភ្នំយ៉ាតហើយ ហួសតែបន្តិចប៉ុណ្ណោះ អ្នកទាំងអស់គ្នានឹងបានឃើញកន្លែងលក់ត្បូងជាច្រើន ដែលមួយកន្លែងៗសុទ្ធតែមានត្បូងគ្រប់ប្រភេទ អាចឱ្យប្រិយមិត្តរើសបានតាមតម្រូវការ។ ដោយត្បូងទាំងនេះ សុទ្ធតែធ្វើឡើងដោយដៃកូនខ្មែរសុទ្ធសាធ។

៣. ភ្នំខៀវ
ទឹកជ្រោះភ្នំខៀវ ជារមណីយដ្ឋានមួយបែបធម្មជាតិ ដែលស្ថិតនៅលើភ្នំខៀវផ្ទាល់តែម្ដង។ អ្នកទៅលេងនៅប៉ៃលិនភាគច្រើនមិនដែលរំលងទឹកជ្រោះនេះឡើយ ព្រោះវាមានទេសភាពស្អាត និងមានដល់ទៅ៧ជាន់ឯណោះ។ អ្វីដែលកាន់តែល្អសម្រាប់ភ្ញៀវទេសចរនោះ គឺអ្នកដំណើរទាំងអស់អាចបើកឡានឡើងដល់កន្លែងទឹកធ្លាក់តែម្ដង ដែលនេះជាការងាយស្រួលមួយសម្រាប់អ្នករាល់គ្នា ស្របពេលនៅលើនោះ មានកន្លែងលក់របស់របរញ៉ាំមិនខ្វះនោះទេ។

៤. ទឹកធ្លាក់៣២ជាន់
ភ្នំក្បាលដំរី មានទឹកធ្លាក់៣២ជាន់ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលល្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមានសម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្ដាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ។ ប្រិយមិត្តដែលចង់ទៅលេងកន្លែងនេះ ត្រូវស្វែងរកអ្នកនាំផ្លូវម្នាក់ ទើបអាចងាយស្រួលធ្វើដំណើរឡើង។ ទឹកធ្លាក់នេះ មានទេសភាពតាមដងផ្លូវស្អាតមែនទែន ដែលកម្រនឹងបានឃើញ ខណៈអ្នកចូលចិត្តដើរកម្សាន្តមើលព្រៃព្រឹក្សាពិតជាលាន់មាត់ថា Wow ជាមិនខាន។

៥. ចម្ការផ្លែឈើប៉ៃលិនជាខេត្តសំបូរផ្លែឈើមិនចាញ់ខេត្តនានានោះទេ ជាពិសេសគឺដំណាំហូបផ្លែតែម្ដង។ តាង៉ែន ឬមៀនប៉ៃលិន គឺជាដំណាំនាំមុខគេ ដោយប្រិយមិត្តទៅដល់កន្លែងណាក៏ឃើញដើមតាង៉ែននេះដែរ។ ប្រសិនបើអ្នកទាំងអស់គ្នា បានទៅដល់នៅខែដែលប្រមូលផល នោះពិតជាបានឃើញទេសភាពមួយយ៉ាងអស្ចារ្យបំផុត។
រម្មណីយដ្ឋាន ស្ពាន​ត្នោត​ទេ

រម្មណីយដ្ឋាន ស្ពាន​ត្នោត​ទេ

279 views
04/11/2016
ស្ពានត្នោតទេ ស្ថិតនៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ ថ្វីត្បិតទីនេះមិនមែនជារមណីយដ្ឋានទេសចរណ៍ដែលបានចុះបញ្ជីផ្លូវការក៏ដោយ ប៉ុន្តែអោយតែដល់រដូវវស្សាមានភ្លៀងធ្លាក់ច្រើនហូរកាត់ក្រោមស្ពាន ធ្វើអោយទីនេះក្លាយជាទីលំហែមួយដ៏ពេញនិយម ជាពិសេសនៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនិងបុណ្យអុំទូកមានភ្ញៀវជិតឆ្ងាយមកកម្សាន្តក្នុង ១ថ្ងៃៗ រហូតដល់រាប់ពាន់នាក់ឯណោះ។ស្ពានដ៏សំខាន់នេះចែកបឹងជាពីរផ្នែក។ ផ្នែកខាងលើមានប្រភពទឹកមកពីស្ទឹងស្វាយព្រៃ ផ្លូវជាតិលេខ២ និងផ្នែកខាងក្រោមជាប់នឹងទន្លេ។វាមានចម្ងាយប្រមាណ ១០គីឡូរម៉ែត្រ ពីខេត្តតាកែវបើធ្វើដំណើរតាមផ្លូវកាត់ពីសកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ឆ្ពោះទៅទិសខាងជើងកាត់តាមទំនប់សៃវៀន រួចបត់ស្តាំតាមទំនប់មួយទៀតប្រមាណ ១គីឡូម៉ែត្រភ្ជាប់ទៅខាងលើ។

ផ្ទុយទៅវិញភ្ញៀវខ្លះអាចធ្វើដំណើរតាមផ្លូវជាតិលេខ២ ខាងត្បូងផ្សារស្វាយព្រៃចុះត្រង់មកទិសខាងកើតប្រហែល៤គីឡូម៉ែត្រ។ ទោះបីមានទឹកហូរតិចៗតែភ្ញៀវដែលមកឈរកម្សាន្តលើស្ពានស្រូបខ្យល់បរិសុទ្ធចាប់អារម្មណ៍ខ្លាំងជាមួយសំឡេងទឹកហូរកាត់ក្រោមស្ពានធ្លាក់ចូលចន្លោះផ្ទាំងថ្មរតូចធំតម្រៀបគ្នាចុះទៅបឹងផ្នែកខាងក្រោម។

សំឡេងទឹកហូរលាន់ឭរងំប្រៀបបាននឹងតន្ត្រីធម្មជាតិប្រគុំបំពេអារម្មណ៏ទាំងភ្ញៀវនៅលើស្ពាននិងខ្លះទៀតចុះងូតទឹកលេងយ៉ាងសប្បាយ ធ្វើអោយភ្លេចអស់នូវទុក្ខកង្វល់ទាំងពួង។មិនតែប៉ុណ្ណោះភ្ញៀវខ្លះទៀតទទួលអារម្មណ៏ស្រស់ស្រាយនឹងការជិះអូប័រកម្សាន្តលើផ្ទៃជលសារដើម្បីគយគន់សម្រស់ទេសភាពនានាពេលព្រះអាទិត្យហៀបអស្ដង្គត។ ទោះបីយ៉ាងណា ការជួបជុំដ៏ច្រើននេះមានត្រឹមអំឡុងបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកប៉ុណ្ណោះ ក្រៅពីនោះមានភ្ញៀវខ្លះមកលម្ហែនៅថ្ងៃសៅ អាទិត្យ ដែរ តែភាគច្រើនជាយុវវ័យ។

គួររំលឹកថាស្ពានដ៏ចំណាស់នេះត្រូវបានកសាងឡើងតាំងពីជំនាន់ប៉ុលពតមកម្លេះ ប៉ុន្តែត្រូវបានជួសជុលស្តារឡើងវិញក្រោយឆ្នាំ១៩៩៣។ ក្រៅពីជាទីលំហែកាយនារដូវភ្ជុំបិណ្ឌ ស្ពានខាងលើនេះជាផ្លូវភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងផ្តល់នូវធនធានមច្ឆាជាតិដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងតំបន់នេះផងដែរ។
#KIRIROM Pine Resort ភាពរីករាយគឺអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។

#KIRIROM Pine Resort ភាពរីករាយគឺអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។

567 views
04/11/2016
#KIRIROM Pine Resort
ភាពរីករាយគឺអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។ សូមបង្ហាញ ជូនលោកអ្នក ពីតំបន់ កម្សាន្ត ធម្មជាតិ ដ៏ស្រស់ស្អាតមួយ ស្ថិតនៅក្នុងប្រទេសកម្ពុជា គឺជា រម្មណីយដ្ឋាន គីរីរម្យ ដែលស្ថិត នៅក្នុង ខេត្តកំពង់ស្ពឺ ។ ដើម្បីផ្តល់នៅ ភាពងាយ ស្រួល ក្នុងដំណើរកម្សាន្តរបស់លោកអ្នក លោកអ្នកអាច ទំនាក់ទំនង ទៅកាន់ VKIRIROM PINE RESORT ដែលនៅរង់ ចាំស្វាគមន៍ បំរើរនូវសេវាកម្ម និងកម្មវិធី ដំណើរកម្សាន្ត អោយកាន់ តែមានភាពរីករាយ និងសុវត្តិភាពទ្វេដង ។ យើងអាច បោះតង់កម្សាន្តនៅ តាមរម្មណីដ្ឋាន ស្រស់ស្អាតនានា ញុំាអាហារបែប លក្ខណៈ picnic ជាមួយក្រុមគ្រួសារ មិត្តភ័ក្រ្ភ និងមនុស្សជាទីស្រឡាញ់ នៅចំកណ្តាល ធម្មជាតិពណ៌បៃតង លំហែរអារម្មណ៍ជា មួយនឹងទឹក ជ្រោះដ៏ថ្លាឆ្វេង ផ្តិតយក រូបភាពអ្នក នឹងទេសភាព ដ៏ស្រស់បំព្រងទុក ជាអនុស្សវរីយ៍។ ក្រុមការងាររបស់ vkirirom Pine Resort នឹងនាំអោយ អ្នកទឹកជ្រោះនានា និងរម្មណីយដ្ឋាន ដ៏ទៃទៀតនៅ លើភ្នំ មិនតែប៉ុណ្នោះ យើងនឹងមាន ការលេងល្បែង កម្សាន្ត និង កីឡាផ្សេងៗ ជាច្រើនទៀត ដែលរៀបចំ យ៉ាងពិសេស ជូនលោកអ្នកដែល មកកម្សាន្ត នៅរម្មណីយ ដ្ឋានមួយនេះ ។ លោកអ្នកអាច មាន ច្រើនជម្រើស ក្នុងការស្នាក់នៅ ទៅតាម ចំណង់ចំណូលចិត្ត ហើយនិង មានកម្មវិធីពិសេសៗជាច្រើនទៀត ។
សូមទំនាក់ទំនងពត៌មានលំអិតតាម៖
A2A Town(Cambodia) Co.,Ltd.
#253-255 EO, Borey Pi Phup Thmey-Boeung Chhouk, Road 2011 ( Ouknhar Tri Heng Road) Street E, Khan Po Sen Chey, Phnom Penh City, Cambodia
Tell: 078 777 348 (Phnom Penh office)
078 777 482 (Kirirom office)
តំបន៊ទេសចរណ៏ ទឹកទំនប់បុម្កាក់

តំបន៊ទេសចរណ៏ ទឹកទំនប់បុម្កាក់

382 views
04/11/2016
#ទឹកទំនប់បុម្កាក់
ទឹកទំនប់បុម្កាក់គឺជារម្មណីយដ្ឋានមួយដ៏ប្រណិតសម្រាប់រដូវភ្លៀង។រម្មណីយដ្ឋាននេះ ពេលមានទឹក មនុស្សម្នាតែងតែមកកំសាន្តធម្មតា លុះថ្ងៃឈប់សម្រាកដូចជាថ្ងៃសៅរ អាទិត្យ មនុស្សម្នាមកពិសាអាហារនៅរោងកញ្ចុះ និងងូតទឹកកម្សាន្តយ៉ាងកុះករ។
បើយើងមកពីភ្នំពេញ ដល់ខេត្តកំពង់ធំ ដល់ថ្នល់បែក(ផ្លូវទៅព្រះវិហារ១ និងទៅសៀមរាប១) យើងបត់តាមផ្លូវទៅសៀមរាប។ចុះពីថ្នល់បែកប្រហែល៤-៥គ.ម. បត់ស្តាំតាមផ្លូវក្លោងទ្វារវត្តអូររំដេង ប្រហែល២-៣ គ.ម.ដល់ហើយ។
#បញ្ជាក់: រម្មណីយដ្ឋាននេះ មិនទាន់កត់ត្រាចូលសៀវភៅ តំបន់ទេសចរណ៍នៃកម្ពុជា នៅឡើយទេ។
រម្មណីយដ្ឋាន «កោះតាដា» ជាតំបន់ទេសចរណ៍ធម្មជាតិក្នុង ខេត្តកំពត...សមប្បាយណាស់

រម្មណីយដ្ឋាន «កោះតាដា» ជាតំបន់ទេសចរណ៍ធម្មជាតិក្នុង ខេត្តកំពត...សមប្បាយណាស់

368 views
04/11/2016
រម្មណីយដ្ឋាន «កោះតាដា» ជាតំបន់ទេសចរណ៍ធម្មជាតិក្នុង ខេត្តកំពត... បន្ទាប់ពីបានទៅដល់ទីនោះមានអារម្មណ៍ថា ស្រស់ស្រាយ ត្រជាក់ភ្នែក ស្រលះខួរក្បាល ជាមួយទិដ្ឋភាព និងបរិយាកាសដ៏ស្រល់ស្អាតនៅទីនោះ បើនិយាយពីទឹកវិញ ត្រជាក់ដូចទឹកកក ថ្លាស្អាតដូចកញ្ចក់ ឃើញហើយគួរអោយចង់ហែល។ តែសម្រាប់អ្នកដែលចូលចិត្តពាក់ស្បែកជើងប៉ាត់តា ឬ Style swag អីហ្នឹងគួរតែយកថង់ ឬស្បែកជើងផ្ទាត់ទៅតាមផងទៅ ព្រោះថាផ្លូវឡើងទៅយ៉ាប់បន្តិតហើយ ព្រោះផ្លូវភក់ដីក្រហម រឺឯតម្លៃចូលទៅលេងទីនោះគឹ ១ ម្នាក់ ៤០០០ រៀល... តើមានគំរោងទៅលេងទីណាហើយឬនៅក្នុងឱកាស បុណ្យភ្ជុំ។