ភាពយន្ត ទាំងអស់

ព្រះ​ម​ហា​ក្ស​ត្រ និ​ង​ស​ម្តេ​ចម៉ែ ​បាន​យា​ងស​ម្ពោធ​ការ​បញ្ចាំ​ងខ្សែ​ភា​ពយ​ន្តស្នា​ដៃ​ Ange​lin​a J​olie​ ដែល​និយា​យពី​ខ្មែរ​ក្រហ​ម​ ក្នុង​ខេត្ត​សៀម​រាប​

ព្រះ​ម​ហា​ក្ស​ត្រ និ​ង​ស​ម្តេ​ចម៉ែ ​បាន​យា​ងស​ម្ពោធ​ការ​បញ្ចាំ​ងខ្សែ​ភា​ពយ​ន្តស្នា​ដៃ​ Ange​lin​a J​olie​ ដែល​និយា​យពី​ខ្មែរ​ក្រហ​ម​ ក្នុង​ខេត្ត​សៀម​រាប​

2727 views
18/02/2017
សៀមរាប៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៨៖២០នាទីល្ងាចថ្ងៃសៅរ៍នេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងដល់ព្រះទីលានជល់ដំរី ដើម្បីសម្ពោធការចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។
ផលិតករវ័យក្មេង ប្រកាសចេញ រឿងថ្មី ”សសរកន្លោង” សង្ឃឹមថាទទួលការគាំទ្រខ្លាំងជាង រឿង«កំណត់ហេតុនាងនាថ»  

ផលិតករវ័យក្មេង ប្រកាសចេញ រឿងថ្មី ”សសរកន្លោង” សង្ឃឹមថាទទួលការគាំទ្រខ្លាំងជាង រឿង«កំណត់ហេតុនាងនាថ»  

611 views
12/02/2017
ភ្នំពេញ៖ ក្រោយទទួលបានភាពជោគជ័យយ៉ាងត្រជះត្រចង់កាលពីចុងឆ្នាំ២០១៦កន្លងទៅនូវរឿង«កំណត់ហេតុនាងនាថ»ពេលនេះផលិតកម្មឥន្ទ្រានិម្មិតដែលបានធ្វើឲ្យកកក្រើកភាពយន្តខ្មែរបានប្រកាសពីគម្រោងចេញផលិតខ្សែភាពយន្តថ្មីមួយទៀតគឺរឿង”សសរកន្លោង”។
ខ្សែភាពយន្តរឿង The Great wall

ខ្សែភាពយន្តរឿង The Great wall

53 views
10/02/2017
The Great Wall គឺជារឿងមួយដែលនិយាយអំពីមហាកំផែងប្រទេសចិន
នឹងចូលរួមសម្តែងដោយតារាល្បី ដូចជាលោកAndy Lau នឹងសំដែងជាតួ Strategist Wang នៅក្នុងរឿង The Great Wall ដែលនឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី១៦ កុម្ហៈនេះតទៅហើយ។
ថា​ម៉េច​?ស្តេ​ច​ស្វា ​ស៊ុន​អូ​ខុង​ ត្រូ​វប៉ូលី​ស​ឃា​ត់​​ខ្លួន​?​

ថា​ម៉េច​?ស្តេ​ច​ស្វា ​ស៊ុន​អូ​ខុង​ ត្រូ​វប៉ូលី​ស​ឃា​ត់​​ខ្លួន​?​

62 views
08/02/2017
មន្ត្រីប៉ូលីសចរាចរនៃទីក្រុងជីយ័នខេត្តហេណានប្រទេសចិនបានឃាត់រថយន្តក្រុងមួយដែលបេីកលេីសល្បឿនដោយបេីកបរក្នុងល្បឿនលឿនដែលធ្វេីអោយភ្ញាក់ផ្អេីលដល់សមត្តកិច្ចនិអ្នកដំណេីរចោមមេីលនោះគឺដោយតៃកុងឡានគឺជាស្តេចស្វាស៊ុនអូខុងនិងក្នុងឡានមានលោកគ្រូថាំងចេង ប៉ាជេ សាជេ ស្តេចនាគនិងជាច្រេីនទៀតនៅលេីឡានក្រុងដោយប្រញ៉ាប់ទៅចូលរួមការសម្តែងក្នុងខ្សែរឿងបុរាណចិនJourney to the West ដែលជារឿងល្បីនៅប្រទេសចិន ....
មិ​ន​​ណយ​​! រឿ​ង​​​ស្ដេច​​​ស្វា​​​ស៊ុន​​អ៊ូ​​ខុ​ង​​ ​​​រប​​ស់​​ទិ​​ន​ហ្វី​ ​​បំ​បែ​ក​​​កំ​ណ​ត់​​​ត្រា​​​នៅ​​​ចិន​​

មិ​ន​​ណយ​​! រឿ​ង​​​ស្ដេច​​​ស្វា​​​ស៊ុន​​អ៊ូ​​ខុ​ង​​ ​​​រប​​ស់​​ទិ​​ន​ហ្វី​ ​​បំ​បែ​ក​​​កំ​ណ​ត់​​​ត្រា​​​នៅ​​​ចិន​​

76 views
31/01/2017
"Journey to the West: The Demons Strike Back" ភាពយន្ត​និពន្ធ​ និង​ផលិត​ដោយ Stephen Chow (ទិនហ្វី​) បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​នៅ​ ប្រទេស​ចិន តាម​ការ​រំពឹង​ទុក។
ផលិត​ករ​វ័យ​ក្មេង​ លោក​ ចាន់​ណា​ រ៉ូ​ណាន់​ ធ្វើឲ្យកក្រើក​ភាព​យន្តខ្មែ​រឡើង​វីញ​តាម​រយៈ​រឿង​”កំណត់​ហេតុ​នាង​នាថ​ "រហូត​ទទួល​បាន​ពាន​រង្វាន់​ជា​ខ្សែរ​ភាព​យន្តមាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ប្រចាំ​​ឆ្នាំ​ ២០១៦​

ផលិត​ករ​វ័យ​ក្មេង​ លោក​ ចាន់​ណា​ រ៉ូ​ណាន់​ ធ្វើឲ្យកក្រើក​ភាព​យន្តខ្មែ​រឡើង​វីញ​តាម​រយៈ​រឿង​”កំណត់​ហេតុ​នាង​នាថ​ "រហូត​ទទួល​បាន​ពាន​រង្វាន់​ជា​ខ្សែរ​ភាព​យន្តមាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ប្រចាំ​​ឆ្នាំ​ ២០១៦​

444 views
29/12/2016
 
រឿងនិទានខ្មោច៖ កញ្ចក់

រឿងនិទានខ្មោច៖ កញ្ចក់

254 views
16/12/2016
ថ្ងៃមួយ ខ្ញុំ បងប្អូន និងម្ដាយខ្ញុំបាននាំគ្នាទៅប្រទេសថៃហើយក៏បានធ្វើដំណើរលេងឆ្នេរសមុទ្រប៉ាតាយ៉ា ពួកយើងទៅដល់នៅម៉ោង៨ព្រឹក ខ្ញុុំមានបងប្អូននៅទីនោះដែរតែដោយសារម៉ាក់គិតថាមិនចង់គេងផ្ទះបងប្អូនព្រោះនៅឆ្ងាយពីសមុទ្រពេកទើបពួកបានជួលបន្ទប់ផ្ទះសំណាក់មួយដើម្បីស្នាក់នៅ។ បន្ទប់នោះមានគ្រែពីរ គ្រែមួយក្បែរបង្អួចនិងទ្វារ ចំណែកគ្រែខ្ញុំនៅទល់មុខបន្ទប់ទឹក។ ក្រោយពីទៅដើរលេង មុជទឹកញាំុអាហារសមុទ្រ យ៉ាងសប្បាយរីករាយរួចពួកយើងក៏នាំគ្នាលាងខ្លួន មកសម្រាកនៅផ្ទះសំណាក់វិញ។ យប់នោះដោយសារអស់កម្លាំងពេក ឪពុកម្ដាយ និងប្អូនរបស់ខ្ញុំគេងលក់អស់ ចំណែកខ្ញុំនៅយប់ជាងគេ។ ម៉ោងប្រហែល១២ ជិត១ ខ្ញុំបានបិទកុំព្យូទ័រ និងបិទភ្លើង ហើយខ្ញុំមានអារម្មណ៍ថា ដូចមានមនុស្សកំពុងសម្លឹងខ្ញុំ។ គ្មានខ្យល់ វាំងននបង្អួចអត់បើក រីឯឪពុកម្ដាយ និងប្អូនគេងលក់អស់ តែយ៉ាងណាខ្ញុំធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើង រួចដើរចូលបន្ទប់ទឹកលាងជូតខ្លួនបន្តិច។ ពេលលុបមុខ ហើយមើលកញ្ចក់ ស្រាប់តែឃើញស្រមោលមួយរត់កាត់ខ្នងខ្ញុំ ខ្ញុំខំញីភ្នែកមើលម្តងហើយម្តងទៀតគ្មានឃើញអ្វីខ្ញុំគិតថាប្រហែលខ្ញុំស្រវាំងភ្នែកនិងគិតពីរឿងខ្មោចច្រើនពេក ព្រោះខ្ញុំចូលចិត្តអានរឿងខ្មោចណាស់ ជាពិសេសpage Horror night-រាត្រីរន្ធត់ សំណព្វចិត្តខ្ញុំតែម្តង។ ភ្លើងចេញពីម៉ាស៊ីនត្រជាក់ បំភ្លឺគ្រប់គ្រាន់អាចមើលឃើញគ្រែរបស់ខ្ញុំ និងបន្ទប់ទឹក។ ខ្ញុំបានលួចក្រលៀសភ្នែកមើលបន្ទប់ទឹក ហើយក៏នៅតែឃើញស្រីម្នាក់នៅក្នុងកញ្ចក់។ ខ្ញុំព្យាយាមបិទភ្នែកដេក តែភ្នែកខ្ញុំនៅតែចង់មើលថាមានអ្វីកើតឡើងទៀត។ ព្រឹកឡើងខ្ញុំបន្តដំណើរកំសាន្តបន្តទៀតនៅប្រទេសថៃ អស់រយៈ៣យប់ ហើយយប់ចុងក្រោយ ជាយប់ដែលរន្ធត់លួសព្រលឹងដែលធ្វើអោយ ខំចាំមិនភ្លេច។ ដោយសារតែមិនសូវស្រួលខ្លួន ខ្ញុំបានត្រឡប់មកផ្ទះសំណាក់វិញពីរនាក់ប្អូនប្រុសពៅ ដែលម្តាយឪពុកខ្ញុំគាត់បន្តជាមួយមិត្តភក្តិរបស់គាត់នៅខាងក្រៅមិមដឹងថ្មើណាទើបត្រឡប់មកវិញនោះទេ។ ពេលនេះម៉ោង១២យប់ទៅហើយនៅមិនឃើញម៉ាក់ប៉ាខ្ញុំមកវិញទៀត ខណៈពេលដែលប្អូនប្រុសខ្ញុំដេកលក់យ៉ាងស្រួល។ ងងុយពេកខ្ញុំសម្រេចចិត្តបិទទូរទស្សន៍ដេកគិតថាប្រហែលភ្លឺហើយទើបម៉ាក់និងប៉ាត្រលប់មក។ ខ្ញុំប្រឹងសម្ងំបិទភ្នែកដេកតែដេកមិនលក់ មិនស្អីស្រាប់តែឈឺពោះភ្លាមៗដោយសារតែគ្រឿងសមុទ្រហ្នឹងហើយ ខ្ញុំឈឺពោះស្ទើរទ្រាំមិនបានពេលនោះដែរបន្ទប់ទឹកនោះខ្ញុំមិនបានបិទទ្វារនោះទេស្រាប់តែឃើញស្រមោលអ្វីម្យ៉ាង ខ្ញុំញីភ្នែកហើយបង្ហើបភួយតិចៗ ស្រាប់តែកញ្ចក់ចេះតែខ្ពស់ឡើងៗ បេះដូងខ្ញុំលោតញាប់ ឌុកឌាក់ៗ ព្រឺរោមច្រាង ឈឺនោមបន្តិច ឈឺជុះបន្តិច ទ្រាំមិនបានខ្ញុំក៏ដាច់ចិត្តចូលបន្ទប់ទឹកព្រោះចុកពោះខ្លាំងណាស់ តែពេលទៅដល់បន្ទប់ទឹកបែរជាជុះមិនចេញទៅវិញ ខ្ញុំប្រញាប់ចេញមកវិញស្រាប់តែស្រាប់តែទ្វាបិទ ខ្ញុំច្បាស់ណាស់ថាពេលចូលខ្ញុំមិនបានបិទទ្វានោះទេ ភ្លើងក៏ដាច់ភ្លឹបភ្លែតៗ សំលេងងំៗក្រោយខ្នងខ្ញុំ ពេលដែលខ្ញុំងាកមើល…… -ពុទ្ធោអើយ ស្រីម្នាក់ស្លៀករ៉ូបត្រឹមជង្គង់កំពុងឈរនៅមុខកញ្ចក់កំពុងយកដៃរុកក្បាលដែលបែកហូរឈាមស្រក់ដល់កំរាលឥដ្ឋ ខ្ញុំភ្ញាក់ព្រើត ខ្ញុំខំគោះទ្វាទាញទ្វាផងអីផង ទ្វារបើកឡើងឃើញម៉ាក់មកដល់ ម៉ាក់ខំអង្រួញខ្ញុំឯខ្ញុំគ្រវីក្បាលនិយាយមិនចេញ។ ខ្ញុំក៏បានរត់ទៅដេកជិតប្អូនប្រុសពៅខ្ញុំ ហើយគ្របភួយជិតឈឹង លែងហ៊ានមើល។ ព្រឹកឡើងទ្វារបន្ទប់ទឹកបិទ ខណៈខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាចថានឹងមានអ្នកណា មើលខ្ញុំទៀត ខ្ញុំប្រាប់ម៉ាក់ខ្ញុំពីរឿងនេះ ម៉ាក់ខ្ញុំគាត់មិនជឿហើយមុននឹងចាកចេញពីបន្ទប់នោះខ្ញុំបានថតរូបជុំវិញបន្ទប់ទុកជាពិសេសក្នុងបន្ទប់ទឹក។ ថ្ងៃឡើងពួកខ្ញុំរៀបចំត្រលប់មកភ្នំពេញវិញហើយខ្ញុំបានបើកកាមេរ៉ាមើលក្នុងបន្ទប់មិនឃើញមានអ្វីទេ តែក្នុងរូបថតបន្ទប់ទឹកមានស្រមោលខ្មោចស្រី ខ្ញុំមើលរូបភ្លាម ខ្ញុំព្រឺក្បាលខ្ញាកព្រោះកាលពីយប់មិញខ្ញុំមិនទាន់បាត់ខ្លាចផង។ ដោយសារតែចិត្តចង់ដឹងចង់លឺថាហេតុអ្វីក្នុងបន្ទប់នោះមានខ្មោច ១ខែក្រោយមកខ្ញុំទៅទីនោះម្តងទៀត…។ តើចង់ដឹងប្រវត្តិកញ្ចក់នោះទេ? សូមរងចាំភាគបន្ត